ព័ត៌មានអន្តរជាតិ
ការដឹកជញ្ជូនទំនិញ ជាសកលតាមនាវា នឹងនៅតែមានបញ្ហារហូតដល់ខែធ្នូ
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា បញ្ហានៃការរំខាននៅក្នុង ឧស្សាហកម្មដឹកជញ្ជូនទំនិញ តាមនាវារបស់សកលលោកនៅតែ មិនទាន់មានសញ្ញាថាបានត្រឡប់មករកភាពប្រក្រតីនៅឡើយ ហើយវានឹងអាចបង្កទៅជាកង្វះខាតបន្ថែមទៀត រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាក។ អ្នកជំនាញនៅក្នុងវិស័យនេះ បានព្យាករណ៍ថា បញ្ហាកូវីដនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន គឺបានធ្វើឲ្យមានបញ្ហានៃការ ដឹកជញ្ជូនក្នុងតំបន់ធ្ងន់ធ្ងរ រួចទៅហើយដែលបញ្ហានេះនឹងទាមទារពេលវេលាដល់ ទៅរាប់សិបខែក្នុងការដោះស្រាយ។ បន្ថែមលើសពីនេះបញ្ហានៅព្រែកជីក Suez...