ព័ត៌មានជាតិ
ក្រសួង២ ណែនាំអាជ្ញាធរឱ្យ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ឬដុតព្រៃឈើ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានណែនាំអាជ្ញាធរទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដែលជាសកម្មភាពល្មើសច្បាប់ នាំឱ្យបង្កមានភ្លើងឆេះព្រៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានបញ្ជាក់ថា កត្ដាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់...