ព័ត៌មានអន្តរជាតិ
ប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះចំពេលមាន ហានិភ័យកើនឡើង
វ៉ាស៊ីនតោន៖ ប្រាក់ដុល្លារអាមេរិក បានកត់ត្រាការថយចុះយ៉ាងខ្លាំង នៅក្នុងការជួញដូរយឺតយ៉ាវ កាលពីថ្ងៃសុក្រ ខណៈដែលតម្រូវការសុវត្ថិភាព បានកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សន្ទស្សន៍ប្រាក់ដុល្លារដែល វាស់វែងប្រាក់ដុល្លារធៀប នឹងដៃគូរសំខាន់ៗចំនួន ៦បានធ្លាក់ចុះ ០,៧៥ភាគរយនៅ ៩៦,០៤៦៨ នៅក្នុងការជួញដូរយឺត។ ការរកឃើញប្រភេទថ្មី នៃជំងឺឆ្លងកូវីដ-១៩ នៅអាហ្វ្រិកខាងត្បូង បានធ្វើឱ្យមានការរំជើបរំជួល ពេញទីផ្សារពិភពលោក កាលពីថ្ងៃសុក្រ។...