ព័ត៌មានជាតិ
ដំណើរភាពយន្តចល័តចិនខ្មែរ ដ៏ឆ្នើម លើកទី៦ នៅក្រុងពោធិ៍សាត់ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់
ភាពយន្តចិននិងខ្មែរចំនួន ៣រឿងត្រូវបានចាក់បញ្ចាំង ជូនសាធារណជន នៅក្នុងខេត្តពោធិ៍សាត់ កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមទស្សនា ជាង៦០០នាក់ ខណៈទីតាំងចាក់បញ្ចាំងស្ថិតនៅសួន ក្បែរស្ទឹងពោធិ៍សាត់។ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន បង្ហាញពីការគាំទ្រពេញទំហឹង ចំពោះព្រឹត្តិការណ៍នេះ។ ក្រៅពីការគាំទ្រ លោកក៏សង្ឃឹមថា កម្មវិធីនេះនឹងមានបន្តទៀត ក្នុងខេត្ត...