រីហ្គា៖ សមយុទ្ធយោធាពហុជាតិទ្រង់ទ្រាយធំ ប្រចាំឆ្នាំរបស់អង្គការណាតូ គឺប្រតិបត្តិការបាល់ទិកឆ្នាំ២០២៥ (BALTOPS 25) បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងប្រទេសឡាតវី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឡាតវី LETA ។ សមយុទ្ធនេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងសម្ព័ន្ធមិត្ត ពង្រឹងសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័ស នៅទូទាំងសាខាយោធាទាំងអស់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ណាតូចំពោះសន្តិសុខ និងការពារតំបន់នៃតំបន់សមុទ្របាល់ទិក។ សមយុទ្ធ BALTOPS 25 នៅឆ្នាំនេះ ផ្តោតលើការហ្វឹកហ្វឺនប្រតិបត្តិការយ៉ាងទូលំទូលាយ...
វ៉ាស៊ីនតោន៖ លោក Steven Witkoff បេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា បានឲ្យដឆងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានទទួលស្គាល់យ៉ាងទូលំទូលាយថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូ បានទេ។ លោក ហ្សេឡិនស្គី និងលោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន “បានទទួលស្គាល់យ៉ាងទូលំទូលាយថា...
បរទេស៖ មន្ត្រីអង្គការណាតូបានអះអាងថា រុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុបំផ្លិចបំផ្លាញ និងផែនការធ្វើឃាតនៅទូទាំង ប្លុកអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប៉ុនប៉ងសម្លាប់ ប្រធានក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភាអឺរ៉ុប ស្តីពីសង្គ្រាមកូនកាត់កាលពីថ្ងៃអង្គារ ជំនួយការអគ្គលេខាធិការរង អង្គការណាតូសម្រាប់ការច្នៃប្រឌិត, ហាយប្រីដ និង Cyber...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលោក James Stavridis អតីតមេបញ្ជាការណាតូបានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ ដោយរុស្ស៊ីដណ្តើមយកទឹកដីប្រហែលមួយភាគប្រាំ នៃទឹកដីមុនឆ្នាំ២០១៤ របស់ប្រទេសនេះ។ លោកStavridis ដែលជាឧត្តមនាវីចូលនិវត្តន៍ និងដែលតែងតែបង្ហាញមុខតាមទូរទស្សន៍ ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ អំពីកិច្ចការអន្តរជាតិបានប្រាប់ CNN របស់ Michael Smerconish កាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែន ក៏អាចចូលរួមជាមួយសហភាពអឺរ៉ុបផងដែរ។ លោក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាងរបស់មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថាទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីប្រកាសរួម ដែលបានចេញនៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលនៃមេដឹកនាំរដ្ឋរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ អង្គការណាតូបានចោទប្រកាន់អ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឲ្យដឹងថា អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ របស់ខ្លួនគឺ អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមគម្រោងរួមគ្នាថ្មីចំនួន៤ ដែលទាក់ទងនឹងអ៊ុយក្រែន បញ្ញាសិប្បនិមិត្ត ព័ត៌មានមិនពិត និងសន្តិសុខតាមអ៊ីនធឺណិត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដើម្បីរំលឹកខួបលើកទី៧៥ នៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក...
បរទេស៖ យោងតាមកចេញផ្សាយរបស់ RT លោក David van Weel ជំនួយការអគ្គលេខាធិការនៃប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការច្នៃប្រឌិតបែប Hybrid និងអ៊ីនធឺណិត លោក David van Weel បានបង្ហាញថា អង្គការណាតូកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតឬ AI ដើម្បីតាមដានយន្តហោះ និងស្ថានីយ៍ប្រេងឥន្ធនៈរបស់រុស្ស៊ី។ ថ្លែងនៅក្នុងវេទិកាអ្នកច្នៃប្រឌិតការពារជាតិ...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអះអាងថា ទីក្រុងប៉េកាំងកំពុង “ផ្តល់អំណាច” ឱ្យទីក្រុងម៉ូស្គូនៅក្នុងជម្លោះអ៊ុយក្រែន , លោក Jens Stoltenberg បានអះអាងដោយលើកហេតុផលថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកត្រូវតែចូលរួមនៅក្នុងអាស៊ី និងមិនត្រឹមតែនៅអាត្លង់ទិកខាងជើងប៉ុណ្ណោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនមានចេតនាចូលក្នុងជម្លោះយោធា ជាមួយអង្គការណាតូនោះទេ។ លោក Grushko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយកាត់បន្ថយបណ្តាញសន្ទនាមកត្រឹមសូន្យ។ លោកបានលើកឡើងថា...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski អំពីវត្តមានរបស់ទាហានប្រទេសណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់កាសែរ Sputnik ថា “ពួកគេមិនអាចលាក់បាំងវាបានទៀតនោះទេ”។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សា ជាក្រុមនៅក្នុងព្រឹត្តិការណ៍មួយ ដែលឧទ្ទិសដល់ខួបលើកទី២៥...