បរទេស៖ អង្គការណាតូបានប្រកាសថា ខ្លួននឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុបឬហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខជាមួយប្រទេសលោកខាងលិច។ សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលឈរជើងនៅអឺរ៉ុប។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងដំបូងបានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក រួមទាំងដោយការទទួលស្គាល់សមាជិកថ្មីជាដើម។...
កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំកំពូល រវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង លើកទីមួយ បានបិទបញ្ចប់នៅតំបន់ Camp David ។សេចក្តីថ្លែងការណ៍ចំនួន ៣ ដែលចេញផ្សាយដោយកិច្ចប្រជុំកំពូល លើកនេះបានឃោសនា បំប៉ោងពីបញ្ហាមួយចំនួន ដូចជា ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ជាដើម...