ព័ត៌មានអន្តរជាតិ
តម្លៃស្រូវ លើទីផ្សារពិភពលោក កើនឡើងខ្ពស់ មិនធ្លាប់មានរយៈពេល១៥ឆ្នាំចុងក្រោយ
បរទេស៖ គិតត្រឹមខែសីហានេះតម្លៃស្រូវ របស់ទីផ្សារពិភពលោកបានកើនឡើងដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានឡើយក្រោយពេលដែលឥណ្ឌាសម្រេចចិត្តរឹតត្បិត ការនាំចេញស្រូវអង្ករផងនិងបញ្ហារាំងស្ងួត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែល អាចនឹងនាំឲ្យមានការកាត់ផ្តាច់ផលិតកម្មដាំដុះយ៉ាងច្រើនបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់របាយការណ៍ចេញពីសមាគមអ្នកនាំចេញស្រូវអង្ករ របស់ប្រទេសថៃ បានបញ្ជាក់ថាស្រូវថៃ ប្រភេទ White 5% broken rice ដែលជាសញ្ញាតំណាងដ៏សំខាន់មួយ នៃផលិតផលស្រូវអង្ករ របស់អាស៊ីនោះបានលោតឡើងទៅដល់តម្លៃ៦៤៨ដុល្លារក្នុងមួយតោនគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានតាំងតែពីខែតុលាឆ្នាំ២០០៨។ គួរឲ្យដឹងដែរថា ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រទេសអ្នកនាំចេញអង្ករឈានមុខគេ...