ព័ត៌មានអន្តរជាតិ
លោក ណេតាន់យ៉ាហ៊ូ ៖ ការនាំចេញអាវុធពីអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការដឹកជញ្ជូនអាវុធ ពីសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុង រយៈពេលប៉ុន្មាន ខែកន្លងមកនេះ។ លោកបានលើកឡើងថា “កាលពីបួនខែមុន មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិក” ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធនោះទេ។ ថ្លែងនៅដើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោក លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា ការចែកចាយរបស់របរមួយចំនួនបានមកដល់ជាបណ្តើរៗ...