បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Zamir Kabulov ប្រធាននាយកដ្ឋានទីពីរ នៃអាស៊ីនៃក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាមានវិធីសាស្រ្ត និងទស្សនៈស្រដៀងគ្នាក្នុងការដោះស្រាយ វិបត្តិអាហ្វហ្គានីស្ថាន ។ លោកKabulov ដែលកំពុងស្ថិត នៅក្នុងទីក្រុង New Delhi ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់ទ្វេភាគី ស្តីពីអាហ្វហ្គានីស្ថាន...
ដានកាហា ៖ អ្នកនាំពាក្យម្នាក់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការហាមប្រាមរបស់ពួកតាលីបង់ លើក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសិក្សាលើសពីសាលាបឋមសិក្សាគឺជា “បញ្ហាតូចមួយ” ហើយមិនគួររារាំង សហគមន៍អន្តរជាតិ ពីការទទួលស្គាល់ វាជារដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសនោះទេ ។ លោក Zabihullah Mujahid បានប្រាប់កាសែតក្យូដូរបស់ជប៉ុន នៅទីក្រុកាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានថា ការអប់រំស្ត្រី គឺជា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្តីទីរបស់រដ្ឋាភិបាលនៃក្រុមតាលីបង់ ប្រទេសអាហ្គានីស្ថានលោក Haji Nooruddin Azizi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលបានស្នើសុំសមាជិកភាព នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ហើយនឹងបញ្ជូនក្រុមបច្ចេកទេស ទៅទីក្រុងប៉េកាំងដើម្បីចរចានេះ។ ថ្មីនេះរដ្ឋាភិបាលក្រុងកាប៊ូល ក៏បានបញ្ជូនគណៈប្រតិភូ ទៅចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីថ្ងៃពុធ។ អាហ្វហ្គានីស្ថានស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីសេដ្ឋកិច្ចឌីជីថល...
វ៉ាស៊ីនតោន៖ សារព័ត៌មានអាមេរិកបានរាយការណ៍ថា បុគ្គលដែលត្រូវបានជឿថា ជាមេក្លោងនៅពីក្រោយការវាយប្រហារ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល លើទាហានអាមេរិក ដែលដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហាឆ្នាំ២០២១ ត្រូវបានសម្លាប់ដោយពួកតាលីបង់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាមេដឹកនាំនៅក្នុងក្រុមជ្រុលនិយម នៃសាខារដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថាជា ISIS-K ប៉ុន្តែមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ហើយបដិសេធមិនប្រាប់ពីរបៀប ដែលជននេះត្រូវបានសម្លាប់ព្រោះខ្លាចធ្វើដូច្នេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព ប្រមូលព័ត៌មានសម្ងាត់របស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់។...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា បញ្ជារបស់តាលីបង់ បានរារាំងស្ត្រីអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការឱ្យអង្គការសហប្រជាជាតិឡើយ ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ពួកតាលីបង់ បានជូនដំណឹងរបស់ពួកគេដោយផ្ទាល់មាត់ ប៉ុន្តែមិនទាន់មានការទំនាក់ទំនង ជាលាយលក្ខណ៍អក្សរអំពី ការផ្លាស់ប្តូរនេះនៅឡើយទេ ។ អង្គការសហប្រជាជាតិ បានប្រាប់ដល់បុគ្គលិកអាហ្វហ្គានីស្ថាន...
ប៉េរូត៖ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា សភារបស់ប្រទេសលីបង់ បានបរាជ័យម្តងទៀតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃចន្ទនេះ ពោលគឺត្រឹមតែមួយសប្តាហ៍មុនការបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី Michel Aoun ។ ប្រធានសភាលោក Nabih Berri បានប្រកាសថា សម័យប្រជុំបោះឆ្នោតដែលមានសមាជិកសភាចំនួន ១១៤រូប ក្នុងចំណោម ១២៨ ទទួលបានលទ្ធផល ៣៩សម្លេងសម្រាប់ Michel Mouawad, ១០ សម្លេងសម្រាប់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។ ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មករកការគ្រប់គ្រងបានឡើងវិញ។ ដោយឡែកនៅលើបណ្តាញ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តាលីបង់ដែលជាអ្នកកំពុងដឹកនាំ ប្រទេសអាហ្កានីស្ថាននោះកំពុងត្រៀមខ្លួន ដើម្បីទទួលបានជំនួយពីអន្តរជាតិ ជាលើកដំបូង ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខទៅនឹង វិបត្តិជាបន្តបន្ទាប់ ជាពិសេសក្រោយហេតុការណ៍ គ្រោះរញ្ជួយដីកម្រិត ៦,១រិចទ័រចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋអាហ្គានីស្ថាន ដល់ជាង១០០០នាក់ហើយ ខណៈដែលជាង ១៥០០នាក់ទៀត ទទួលរងរបួសដែលក្នុងនោះខេត្ត Paktika...
បរទេស៖ ប្រទេសរុស្សី បានសន្យាក្នុងការជួយគាំទ្រ ដល់រដ្ឋាភិបាលតាលីបង់ ដើម្បីអាចឲ្យបណ្តាប្រទេសលើលោក នឹងនាំគ្នាទទួលស្គាល់ ប៉ុន្តែក្នុងនោះរុស្សីបានធ្វើការ ប្រកាសតាលីបង់គួរតែអនុវត្តចំណុច ២សំខាន់ៗជាមុនសិន។ យោងតាមការចេញផ្សាយរបស់ RT របស់រុស្សីនៅថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់រុស្សីលោក Zamir Kabulovបានប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាតាលីបង់ ត្រូវធ្វើការកែប្រែចំណុចចំនួន២ គឺបញ្ហាចម្រុះជាតិសាសនិងបញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេស។ លោក Zamir...
បរទេស ៖ អាជ្ញាធរតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ត្រីដែលស្វែងរកការ ធ្វើដំណើរផ្លូវឆ្ងាយ មិនគួរត្រូវបានផ្តល់ជូនការដឹកជញ្ជូនពួកគេនោះទេ លុះត្រាតែពួកគេត្រូវអមដំណើរ ដោយសាច់ញាតិបុរសជិតស្និទ្ធ ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីណែនាំដែលចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងបង្ការអំពើអបាយមុខ ក៏បានអំពាវនាវដល់ម្ចាស់យានជំនិះទាំងអស់ ផ្តល់ការជិះសម្រាប់តែស្ត្រីទាំងនោះ ដែលពាក់ស្បែគ្របក្បាលជាឥស្លាមប៉ុណ្ណោះ។...