ព័ត៌មានអន្តរជាតិ
តុលាការកូរ៉េខាងត្បូង ច្រានចោលដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង
សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានច្រានចោលដីកាចាប់ខ្លួនលោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តុលាការក្រុងសេអ៊ូលបានច្រានចោលដីកាចាប់ខ្លួន ដែលព្រះរាជអាជ្ញាបានស្នើសុំប្រឆាំងនឹងលោក Lee កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់រួមទាំងការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់។ ភាគី Lee បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នេះ ដោយសារមិនមានភស្តុតាងច្បាស់លាស់ត្រូវបានរកឃើញថា គាំទ្រពួកគេ ទោះបីជាមានការវាយឆ្មក់រាប់រយដងក៏ដោយ។ វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ...