ព័ត៌មានអន្តរជាតិ
Update: តុលាការធម្មនុញ្ញថៃ សម្រេចឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តតំណែងជានាយករដ្ឋមន្រ្តី រហូតដល់ឆ្នាំ២០២៥
បរទេស៖ តុលាការធម្មនុញ្ញ បានសម្រេចនៅថ្ងៃសុក្រថា អាណត្តិរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា មិនទាន់ឈានដល់កម្រិតកំណត់រយៈពេល ៨ឆ្នាំ ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ននោះទេ ហើយអាណត្តិរបស់លោក បានចាប់ផ្តើមនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលដែលធម្មនុញ្ញ បច្ចុប្បន្នចូលជាធរមាន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា...