ព័ត៌មានអន្តរជាតិ
តុលាការអ៊ីរ៉ង់ បញ្ជាឱ្យអាមេរិកសង ៤២០លានដុល្លារ ចំពោះការខូចខាត ក្នុងការប៉ុនប៉ង ជួយសង្គ្រោះចំណាប់ខ្មាំងឆ្នាំ១៩៨០
បរទេស៖ តុលាការរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង់ប្រាក់សំណងចំនួន ៤២០ លានដុល្លារដល់ជនរងគ្រោះ នៃប្រតិបត្តិការដែលបានបរាជ័យក្នុងឆ្នាំ១៩៨០ ដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅស្ថានទូតសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីបដិវត្តអ៊ីស្លាមឆ្នាំ ១៩៧៩ បានផ្តួលរំលំ ពួក shah ដែលគាំទ្រដោយលោកខាងលិច និស្សិតអ៊ីរ៉ង់បានសម្រុកចូលស្ថានទូតអាមេរិកនៅទីក្រុងតេអេរ៉ង់ ហើយបានចាប់ជនជាតិអាមេរិកជាង...