ព័ត៌មានអន្តរជាតិ
ស្រ្ដីរងគ្រោះពីទារុណកម្ម ផ្លូវភេទក្នុងសម័យសង្គ្រាមរបស់ជប៉ុន ស្នើរដ្ឋាភិបាលបញ្ជូនបញ្ហានេះ ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ
សេអ៊ូល៖ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះ បនយោធាក្នុងសម័យសង្គ្រាមរបស់ជប៉ុន បានអំពាវនាវដល់រដ្ឋាភិបាលរបស់លោកស្រី ដោយជំរុញឱ្យនាំយកបញ្ហានេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យប្រទេសទាំងពីរឈាន ដល់ការដោះស្រាយពេញលេញ និងធ្វើឱ្យចំណងទាក់ទងប្រសើរឡើងវិញ។ លោកស្រី លី យ៉ុងសូ ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង ១៥ នាក់ ដែលនៅរស់រានមានជីវិត ដែលត្រូវបានទទួលស្គាល់ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា បញ្ហានេះគួរតែត្រូវបានវិនិច្ឆ័យ នៅឯតុលាការយុត្តិធម៌អន្តរជាតិ...