Covid-19
រដ្ឋបាលស្រុកបន្ទាយស្រី បិទតូបលក់នំបញ្ចុក ២កន្លែង ក្នុងភូមិព្រះដាក់ភ្លាមៗ ក្រោយទទួលបានព័ត៌មានថា អ្នកឆ្លងកូវីដទៅទីនោះ
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា “ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន...