អង់ការ៉ា៖ រដ្ឋាភិបាលមិនបានបើកភ្លើងខៀវ ចំពោះការចូលជាសមាជិករបស់ស៊ុយអែត ទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងកិច្ចប្រជុំត្រីភាគី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទេ ប៉ុន្តែអ្នកចូលរួមបានយល់ព្រមជួបគ្នាម្តងទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយនៅទីក្រុង Vilnius ប្រទេសលីទុយអានី នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ គោលបំណងនៃកិច្ចពិភាក្សារវាងលោក Stoltenberg និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ុយអែត និងតួកគី នៅទីក្រុងព្រុចសែល...
អង់ការ៉ា ៖ តួកគី និង ស៊ុយអែត បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីធ្វើកិច្ចចរចាបន្ថែមទៀត សម្រាប់ការដេញថ្លៃចុងក្រោយ របស់អង្គការណាតូ ខណៈដែលកិច្ចប្រជុំលើកទី៤ ស្តីពីយន្តការអចិន្ត្រៃយ៍រួមគ្នារវាងប្លុក តួកគី ស៊ុយអែត និងហ្វាំងឡង់ បានបញ្ចប់នៅទីក្រុងអង់ការ៉ា។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងនៅពេលដែលប្រទេសស៊ុយអែត កំពុងស្វែងរកការអនុម័តសមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ក្នុងខែកក្កដា អ្នកចូលរួមបានវាយតម្លៃវឌ្ឍនភាព លើការប្តេជ្ញាចិត្តរបស់ប្រទេស Nordic...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកក្រុមឧទ្ទាមឃឺដ YPG ចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយ ពីសំណាក់កងកម្លាំងយោធានៃប្រទេសតួគី។ សេចក្តីប្រកាសដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសតួគីបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន២នាក់ផងដែរ។ មុននេះបន្តិចក្រុម YPG បានបើកការវាយប្រហារតាមគ្រាប់រ៉ូក្កែត និងគ្រាប់កាំភ្លើងធំជាច្រើនដងមកលើ ទីតាំងឈរជើងរបស់កងកម្លាំងយោធាតួគី ដែលស្ថិតនៅក្នុងតំបន់...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី ដែលកំពុងកាន់អំណាចលោក Recep Tayyip Erdogan បានធានាអាណត្តិទី៣ របស់លោកនៅលើមុខតំណែង បន្ទាប់ពីបានឈ្នះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ អ្នកជំនាញជឿថា អ្នកនយោបាយជើងចាស់រូបនេះ ទំនងជារក្សាតុល្យភាពរវាងលោកខាងលិច និងបូព៌ា ដើម្បីរក្សាទីតាំងតួកគី ជាក្រុមទម្ងន់ធ្ងន់ប្រចាំតំបន់។ នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ លោក Erdogan បានទទួលសំឡេងគាំទ្រ ៥២,១៤...
បរទេស ៖ បណ្ដាមេដឹកនាំពិភពលោក បានអបអរសាទរ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បន្ទាប់ពីលោក បានឈ្នះការបោះឆ្នោតឡើងវិញ នៅក្នុងការបន្តជាប្រវត្តិសាស្ត្រ ដែលបង្កឱ្យមានបញ្ហាប្រឈមដ៏ធំបំផុត ដល់ការកាន់អំណាចរយៈពេល ២០ឆ្នាំរបស់លោក ។ ប្រធានក្រុមប្រឹក្សា រៀបចំការបោះឆ្នោតកំពូល លោក Ahmet Yener បានឲ្យដឹងថា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដោយលោកនឹងត្រូវបន្ដកាន់តំណែងរយៈពេល ៥ឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ យោងតាមលទ្ធផលបោះឆ្នោតបឋម លោក Erdogan ត្រូវបានជាប់ឆ្នោតជាថ្មី ដោយទទួលបានសំឡេងគាំទ្រ ៥២,១៤ ភាគរយនៅក្នុងការបោះឆ្នោត ប្រធានាធិបតីតួកគី នេះបើយោងតាមលោក...
តួកគី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ថា ពលរដ្ឋតួកគី នៅថ្ងៃអាទិត្យនេះ នៅក្នុងការបន្តបោះឆ្នោត ឲ្យប្រធានាធិបតី ដ៏មានសារៈសំខាន់ ដើម្បីសម្រេចចិត្ត ថាតើ លោក Recep Tayyip Erdogan គួរតែបន្តកាន់អំណាច បន្ទាប់ពី២០ឆ្នាំរឺយ៉ាងណា ។ គូប្រជែងរបស់គាត់ គឺលោក...
បរទេស ៖ បេក្ខជនប្រធានាធិបតី Dogu Perincek កាលពីថ្ងៃម្សិលមិញនេះ បានផ្តល់សំភាសជាមួយនឹងកាសែត RT ថាតួកគីដែលកំពុងជាប់ច្រវាក់ សមាជិកភាពរបស់អង្គការ ណាតូ ហើយត្រូវបានគេដាក់ចោល ដោយរង់ចាំការចូលខ្លួន ជាសមាជិករបស់រអឺរ៉ុប នោះគួរតែងាកទៅទទួលយកកិច្ចព្រមព្រៀង សំខាន់ផ្សេងទៀតដូចជា BRICS និងកិច្ចព្រមព្រៀង នៅអាស៊ីមួយចំនួនវិញល្អជាង ។ លោក Perincek...
អង់ការ៉ា៖ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី (MIT) បានសម្លាប់សមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចោទប្រកាន់ថាជាអ្នករចនា និងផលិតយន្តហោះដ្រូន សម្រាប់ក្រុមនេះ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ដោយដកស្រង់ប្រភពសន្តិសុខអនាមិកដែលឲ្យដឹងថា ចារកម្មតួកគីលោក Tekin Okan ដែលត្រូវបានគេស្គាល់ដោយឈ្មោះកូដ “Deniz Bahri” នៅក្នុងតំបន់ហ្គារ៉ា ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជារឿយៗអាជ្ញាធរតួកគីប្រើពាក្យ “អព្យាក្រឹត” ដើម្បីបញ្ជាក់ថា...
ភ្នំពេញ ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា និងលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី លើកទឹកចិត្តកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ។...