ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារ សម្រេចធ្វើតេស្ដរកសារធាតុញៀន លើមន្ដ្រីពន្ធនាគារ និងជនជាប់ឃុំ
ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។ ការសម្រេចធ្វើតេស្ដនេះ បន្ទាប់ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ។...