សុខភាព
តែបៃតង អាចជួយការពារជម្ងឺបេះដូង
ក្រុមអ្នកស្រាវជ្រាវបានផ្តល់យោបល់ថា តែបៃតងអាចជួយការពារទប់ទល់នឹងភាពអន្តរាយដែលបណ្តាល មកពីរោគគាំងបេះដូង និងជម្ងឺដាច់សរសៃឈាម។ សាររធាតុគីមីម្យ៉ាងដែលរកឃើញនៅក្នុងតែ ដែលត្រូវបានគេផឹកជាង ៤០០០ឆ្នាំមកហើយបានបង្ហាញថា វាអាចកាត់បន្ថយចំនួនកោសិកាងាប់។ ក្រុមអ្នកជំនាញការមកពីវិទ្យាស្ថាន Institute of child Health របស់ចក្រភពអង់គ្លេសបានអនុវត្តការសិក្សានេះ ដែលត្រូវបានគេចុះផ្សាយក្នុងទស្សនាវត្តី Federation of Experimental Biology ។ តែបៃតងត្រូវបានគេប្រើប្រាស់ជារឿយៗ ដល់ការផ្គត់ផ្គង់ធាតុរាវ...