ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិបានឲ្យដឹងថា សន្តិសុខនៃតំបន់តៃវ៉ាន់របស់ចិន គឺអាស្រ័យលើការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជាជាងអាវុធមួយចំនួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងរបាយការណ៍ព័ត៌មាន ដែលថាអាជ្ញាធរតៃវ៉ាន់ គ្រោងនឹងទិញសព្វាវុធពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)...
បរទេស ៖ មន្ត្រីសន្តិសុខកំពូល របស់កោះតៃវ៉ាន់ បានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping នឹង មិនមានយោធា ដើម្បីបើកការឈ្លានពាន ដោយជោគជ័យលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មានន័យថាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង មានពេលវេលា បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ការពាររបស់ខ្លួន។ យោងតាមការចេញផ្សាយ របស់...
ភ្នំពេញ ៖ កងកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់ នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ បានចង្អុលបង្ហាញ ពីការកើនឡើង នៃសកម្មភាពយោធា នៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះ បន្ទាប់ពីមន្ត្រីក្នុងតំបន់ បានរាយការណ៍ពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក រាប់សិបគ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា...
ភ្នំពេញ៖ នៅចំពោះមុខថ្នាក់ដឹកនាំចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ។ យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវ “គោលនយោបាយចិនមួយ” ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា តៃវ៉ាន់គ្មានមូលដ្ឋាន ហេតុផល ឬសិទ្ធិចូលរួមជាមួយ អង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិផ្សេងទៀត ដែលទាមទារឋានៈរដ្ឋនោះទេ ។ វាត្រូវបានគេរាយការណ៍ថា អាជ្ញាធរតៃវ៉ាន់ បានចុះបញ្ជី “ការអំពាវនាវចំនួន៤” លើការចូលរួមរបស់អង្គការ សហប្រជាជាតិរបស់តៃវ៉ាន់ ហើយបានអះអាងថា ពួកគេនឹងអញ្ជើញ “សម្ព័ន្ធមិត្តការទូត” ឱ្យដាក់លិខិតរួមមួយទៅកាន់អគ្គលេខាធិការ...
បរទេស ៖ គណៈកម្មាធិការ គោលនយោបាយការបរទេស របស់សភាអង់គ្លេស បានពណ៌នាកោះតៃវ៉ាន់ថាជា “ប្រទេសឯករាជ្យរួចហើយ ក្រោមឈ្មោះ សាធារណរដ្ឋចិន (ROC)” ។ ការមើលងាយទៅលើក្រុងប៉េកាំង ដែលទាមទារអធិបតេយ្យភាពលើកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានកើតឡើង ខណៈរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក James Cleverly បានមកដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ច ដែលមានបំណងកែប្រែទំនាក់ទំនង ។...
បរទេស៖ មហាសេដ្ឋីម្ចាស់ ក្រុមហ៊ុន Foxconn គឹ លោក Terry Gou ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple បានចូលប្រគួតប្រជែងតំណែង ប្រធានាធិបតីកោះតៃវ៉ាន់ ដើម្បីនាំមកនូវសន្តិភាពជាមួយប្រទេសចិន និង ការពារកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ពីការក្លាយជាកូនអុកខាង ភូមិសាស្ត្រនយោបាយនៅក្នុងជម្លោះបង្ហូរ ឈាមជាមួយប្រទេសជិតខាងធំជាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួង ការពារជាតិ បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការយល់ព្រម របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងការលក់ប្រព័ន្ធស្វែងរក និងតាមដានអ៊ីនហ្វ្រារ៉េដសម្រាប់យន្តហោះចម្បាំង...
ប៉េកាំង៖ មន្ត្រីកិច្ចការតៃវ៉ាន់ដីគោក បានឲ្យដឹងថា ផលប្រយោជន៍របស់ជនរួមជាតិតៃវ៉ាន់ ត្រូវបានខូចខាតនៅក្នុង “ការឈប់សម្រាក” នីមួយៗនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឡើងដោយពួកបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ។ លោក Pan Xianzhang អនុប្រធានការិយាល័យការងារតៃវ៉ាន់ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលា ស្តីពីទំនាក់ទំនងរវាងដីគោក និងកោះតៃវ៉ាន់ ដែលធ្វើឡើងនៅទីក្រុងឈឹងទូ...