សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្កោលទោសជនដែលបំភ្លៃការពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ។
ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអះអាងថា គម្រោងវិនិយោគចំនួន២៧គម្រោង របស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណសព្វថ្ងៃនេះ(កម្ពុជា-ឡាវ-វៀតណាម) ដំណើរការបានតែ១០គម្រោងប៉ុណ្ណោះ។ នេះបើយោងតាមរដ្ឋសភាកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា រវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV)នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក...