ព័ត៌មានជាតិ
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមជាឯកច្ឆន្ទ
ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជាបានអនុម័ត ជាឯកច្ឆន្ទដោយសម្លេង១០៩ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមមានចំនួន៤មាត្រា។ សម័យប្រជុំពេញអង្គរបស់រដ្ឋសភាក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន ១០៩រូប នៃចំនួនសមាជិកសភាទាំំងមូល។ អង្គប្រជុំបានអនុម័តកំណត់ កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣...