ព័ត៌មានជាតិ
ក្នុងដំណើរទស្សនកិច្ចនៅថៃ របស់នាយករដ្ឋមន្រ្តីកម្ពុជា គ្មាននិយាយដល់តំបន់ត្រួតស៊ីគ្នាទេ
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ គឺគ្មានបាននិយាយដល់តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនោះទេ ។ តំបន់ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពីយុទ្ធសាស្ត្រចរចាជាមួយកម្ពុជាផងដែរ។ តំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ...