ព័ត៌មានអន្តរជាតិ
លោក Biden ប្រកាសប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពនៅតំបន់ព្រំដែន ភាគខាងត្បូង
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកអាមេរិកលោក Joe Biden បានធ្វើការលើកឡើងអំពី បញ្ហានៃជនភៀសខ្លួននៅតាមបណ្តោយព្រំដែន ដែលលោកបានជឿជាក់ថា គឺជាបញ្ហាដែលត្រូវការពេល វេលាដ៏យូរអង្វែងដើម្បីដោះស្រាយ។ ទោះបីជាយ៉ាងណាក្តីនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក Biden បានអះអាងថាទោះបីជាមិនអាច ដោះស្រាយបានទាំងអស់ តែលោកប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ ស្ថានភាពល្អប្រសើរឡើងវិញ ខណៈដែលចំនួនជនភៀសខ្លួន មានសភាពកាន់តែ...