ព័ត៌មានជាតិ
ទសវត្សវិសាមញ្ញ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ
ភ្នំពេញ៖ ក្នុងទសវត្ស (១០ឆ្នាំ) វិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប ១៧៥ចូលមកបោះទុនវិនិយោគ ដោយផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាស ក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មី។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន HOdo group ក្រុមហ៊ុនWuxi Huatai Investment and Property Co....