កងកម្លាំងអ៊ីស្រាអែល បានឡើងលើកប៉ាល់ដែលមានទង់ជាតិអង់គ្លេស Madleen នៅព្រឹកថ្ងៃច័ន្ទ ខណៈដែលវាប៉ុនប៉ងរំលោភបំពានការបិទផ្លូវរបស់កងទ័ពជើងទឹកនៃតំបន់ហ្គាហ្សាស្ទ្រីប។ កប៉ាល់ដែលដឹកសម្ភារៈមនុស្សធម៌រួមទាំងអាហារ និងអាហារបំប៉នទារកនោះ ត្រូវបានអូសទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល។ ក្នុងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ក្រសួងការបរទេសតួកគីបានបរិហារប្រតិបត្តិការនេះ ដោយព្រមានថា សកម្មភាពបែបនេះប៉ះពាល់ដល់ «សេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខដែនសមុទ្រ»។ ទីក្រុងអង់ការ៉ា បានបន្ថែមថា ការប្រឆាំងទូទាំងពិភពលោក ចំពោះការប្រើប្រាស់ “ភាពអត់ឃ្លានជាអាវុធនៅតំបន់ហ្គាហ្សា” របស់អ៊ីស្រាអែលនឹងបន្ត។...
យេរ៉ូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អ៊ីស្រាអែល នឹងបន្តការវាយលុកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន ទោះបីជាមានការអំពាវនាវអន្តរជាតិ ឱ្យមានការឈប់បាញ់ក៏ដោយ។ លោក Sullivan ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្ត្រី ខណៈដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការកើនឡើងចំនួនជនស៊ីវិល ក្នុងការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ ថ្លែងទៅកាន់សារព័ត៌មានជាមួយលោក Sullivan...