ព័ត៌មានជាតិ
អ៊ីស្រាអែល បើកការវាយឆ្មក់ដោយរថក្រោះ នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ខណៈរដ្ឋអារ៉ាប់ ជំរុញឲ្យមានបទឈប់បាញ់
ហ្គាហ្សា៖ នៅពេលដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានចូលដល់ថ្ងៃទី២០ រថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ៧,០២៨នាក់ ខណៈប្រទេសអារ៉ាប់ចំនួន៩ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) តម្រូវឱ្យភាគីជម្លោះមានបទឈប់បាញ់ជាបន្ទាន់ និងមាននិរន្តរភាព។ នៅយប់រវាងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ កងរថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ ប្រភពពីយោធាបានឲ្យដឹងថា ការវាយឆ្មក់នេះគឺជា...