គែរ៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអារ៉ាប់កាលពីថ្ងៃអង្គារ បានជំរុញឱ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងពីច្រករបៀង Philadelphia និងច្រកឆ្លងកាត់រ៉ាហ្វា។ រដ្ឋមន្ត្រីទាំងនោះបានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់អ៊ីស្រាអែលសម្រាប់ “ថ្ងៃបន្ទាប់ពីការឈ្លានពានរបស់ខ្លួន” និងការគ្រប់គ្រងរបស់ខ្លួន លើផ្នែកណាមួយនៃតំបន់ហ្គាហ្សា នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយបន្ទាប់ពី សម័យប្រជុំលើកទី១៦២ នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ (AL) នៅកម្រិតរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប។ ក្រៅពីមន្ត្រីមកពីអង្គការសហប្រជាជាតិ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានជំរុញឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក និងសភាដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយឆ្មក់ទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃចន្ទ និងបានជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ដែលកំពុងឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ការវាយឆ្មក់នេះបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់រយនាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។ ក្រុមអ្នកវិភាគបានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា រួមទាំងការវាយឆ្មក់ និងការលុកលុយទ្រង់ទ្រាយធំ ដែលមានសក្តានុពលនោះ ត្រូវបានគេកំណត់ថា នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹង។ កងទ័ពអ៊ីស្រាអែល បានអះអាងនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា...
ហ្គាហ្សា៖ មនុស្សជាង ២០,០០០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ហើយបទឈប់បាញ់នៅតែមិនអាចកើតឡើងបាន នេះជាការខាតបង់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ភាគីប៉ាឡេស្ទីន និងអារ៉ាប់ ក្នុងជម្លោះណាមួយជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៨២។ តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម កំពុងប្រយុទ្ធនឹងសេវាកម្ម ដែលបរាជ័យ ហើយព្យាយាមយ៉ាងខ្លាំង ក្នុងការទទួលបានការផ្គត់ផ្គង់សំខាន់ៗ គួរឱ្យព្រួយបារម្ភ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ មានត្រឹមតែ ៩ប៉ុណ្ណោះដែលកំពុងដំណើរការ ដោយមានតែ ៤ ប៉ុណ្ណោះដែលផ្តល់ការថែទាំសង្គ្រោះបន្ទាន់សំខាន់ៗ...
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ២ម៉ឺន នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនរងគ្រោះរួមមានកុមារជាង ៨០០០នាក់ និងស្ត្រី ៦២០០ នាក់ ខណៈដែលមនុស្សជាង ៥២០០០ នាក់បានរងរបួស...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារ តាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Kanaani បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ឲ្យដឹងថា “ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឧក្រិដ្ឋកម្ម និងការសម្លាប់”...
បរទេស៖ សេវាអ៊ីនធឺណិត និងទូរស័ព្ទបានដាច់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងកាលពីយប់ថ្ងៃសុក្រ ដែលភាគច្រើនបានកាត់ផ្តាច់ប្រជាជនរបស់ខ្លួនចំនួន ២,៣ លាននាក់ពីពិភពខាងក្រៅ និងគ្នាទៅវិញទៅមក ខណៈដែលយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការវាយប្រហារជើងគោកនៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែលបានបង្ហាញពីសញ្ញាថា ខ្លួនកំពុងខិតទៅជិតការលុកលុយគ្រប់ជ្រុងជ្រោយនៃតំបន់ហ្គាហ្សា ជាកន្លែងដែលខ្លួនបានប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងកាន់អំណាច បន្ទាប់ពីការលុកលុយយ៉ាងបង្ហូរឈាមរបស់ក្រុមនេះនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីបីសប្តាហ៍មុន។ ការផ្ទុះពីការវាយប្រហារតាមអាកាសជុំវិញទីក្រុង...
បរទេស៖ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យយ៉ាងហោចណាស់ចំនួន ១០ នៅតំបន់ហ្គាហ្សាស្ទ្រីប បានបញ្ឈប់ដំណើរការដោយសារតែការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងការខ្វះខាតប្រេងឥន្ធនៈ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលហ្គាហ្សាថា “ចំនួនមន្ទីរពេទ្យដែលបានបញ្ឈប់ប្រតិបត្តិការដោយសារតែការបាញ់ផ្លោង និងការខ្វះខាតប្រេងឥន្ធនៈបានកើនឡើងដល់ ១០” ។ ក្រសួងបានបន្ថែមថា ចំនួនសរុបនៃស្ថាប័នវេជ្ជសាស្រ្តគ្រប់ប្រភេទដែលត្រូវបានទទួលរងនូវការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងបានឈប់ដំណើរការ បានកើនឡើងដល់ ២៩ហើយ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងពីភាពចាំបាច់ នៃការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែក ជាមួយសមភាគីរុស្ស៊ី និងតួកគី ។ ថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក Raisi បានស្តីបន្ទោសការពង្រឹង និងការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលត្រូវបាន...