គែរ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប កាតា ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការដោះស្រាយយ៉ាងម៉ត់ចត់ និងវិជ្ជមានជាមួយសំណើ របស់ប្រធានាធិបតីអាមេរិក ដែលនាំទៅរកកិច្ចព្រមព្រៀង ដែលធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការផ្តល់ជំនួយគ្រប់គ្រាន់ ដល់តំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនិម្មិតមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំង៥ បានឲ្យដឹងថាពួកគេបានពិភាក្សា អំពីការអភិវឌ្ឍន៍នៅក្នុងកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដែលធ្វើឡើងដោយអេហ្ស៊ីប កាតា...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើការចរចាបទឈប់បាញ់ ដែលកំពុងបន្តនៅទីក្រុងគែរ បរាជ័យ អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារ យោធារបស់ខ្លួនទៅលើទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា។ លោកបានឲ្យដឹងថា អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេចសម្រាប់ ការសម្រុះសម្រួលដើម្បី នាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើគ្មានការរីកចំរើនទេនោះ យើងនឹងធ្វើឱ្យប្រតិបត្តិការកាន់តែ ស៊ីជម្រៅនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។...