AMMAN៖ កាលពីថ្ងៃពុធ ប្រទេសហ្ស៊កដានី បានបញ្ជូនឧទ្ធម្ភាគចក្រជំនួយចំនួន ១៦គ្រឿងផ្សេងទៀត ទៅកាន់តំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់ខ្លួនក្នុងការផ្តល់ជំនួយដល់តំបន់ឆ្នេរមួយនេះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងនោះបានដឹកជំនួយមនុស្សធម៌ និងជំនួយចំនួន២០តោន ដែលត្រូវបានបញ្ជូនដោយសហការ ជាមួយអង្គការសប្បុរសធម៌ Jordan Hashemite និងប្រទេសមួយចំនួនទៀតផងដែរ ។ ប្រទេសហ្ស៊កដានី កំពុងធ្វើពិពិធកម្មវិធីសាស្រ្តរបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មីលោក Donald Trump សម្រាប់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល បានរកឃើញរួចហើយនូវការចំណាយខ្ជះខ្ជាយ ដែលក្នុងនោះមានដូចជាដល់ទៅ ៥០លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ទិញស្រោមអនាម័យ សម្រាប់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា។ តួលេខនេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌ មានដំបូងរបស់នាងកាលពីថ្ងៃម្សិលមិញ។ រំលឹកដែរដែរលោក Trump បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោ Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ មិនយល់ព្រមលើកិច្ចព្រមព្រៀង សម្រាប់ការដោះលែងចំណាប់ខ្មាំងក្នុងពេលឆាប់ៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ លោក Gallant បានឲ្យដឹងថា ប្រសិនបើក្រុមហាម៉ាសបរាជ័យ ក្នុងការអនុញ្ញាតឱ្យដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែល ក្រុមនេះនឹងប្រឈមមុខនឹង “ការវាយប្រហារនៃភាពតានតឹង ដែលមិនបានឃើញនៅក្នុង...
យូអិន៖ របាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយការិយាល័យជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើមន្ទីរពេទ្យនៅហ្គាហ្សា បានរុញច្រានប្រព័ន្ធថែទាំសុខភាពក្នុងតំបន់ឱ្យទៅជា “គែមនៃការដួលរលំទាំងស្រុង” ដែលបណ្តាលឱ្យផលប៉ះពាល់ដ៏មហន្តរាយ លើការទទួលបានការថែទាំសុខភាព និងការថែទាំសុខភាពរបស់ប៉ាឡេស្ទីន។ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងថា “វាចាំបាច់ណាស់ ដែលត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងតម្លាភាពនៃឧប្បត្តិហេតុទាំងអស់នេះ និងការទទួលខុសត្រូវពេញលេញ...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា និងរក្សា “ការគ្រប់គ្រងសន្តិសុខ” លើទឹកដីប៉ាឡេស្ទីន ដោយបង្កើនការព្រួយបារម្ភថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយ អាចប្រឈមនឹងការជាប់គាំងបន្ថែមទៀត។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ការពារមួយ នៅតាមបណ្តោយព្រំដែនហ្គាហ្សា-អេហ្ស៊ីប លោក Katz បានលើកឡើងថា “ការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្គាហ្សា នឹងនៅតែស្ថិតក្នុងដៃរបស់ កងកម្លាំងការពារអ៊ីស្រាអែល” ។...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសពីររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលមួយ គ្រឿងបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្ទះលំនៅដ្ឋានមួយខ្នង ដែលផ្លាស់ទីលំនៅប្រជាជននៅក្នុងតំបន់ Jabalia ។ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់កាសែតស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ៣៦នាក់ រួមទាំងកុមារ ១៣នាក់ត្រូវបានសម្លាប់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងពលតូច Al-Qassam ដែលជាមែកធាងនៃកងកម្លាំង ប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានសម្លាប់ និងធ្វើឱ្យទាហានអ៊ីស្រាអែលរងរបួស នៅក្នុងប្រតិបត្តិការជាច្រើន នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កងពលតូចបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅ នៅភាគខាងលិចនៃជំរំ Jabalia រថក្រោះ Merkava របស់អ៊ីស្រាអែល ជាមួយនឹងមីស៊ីល Yassin 105...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានសហការគ្នាចុះហត្ថលេខាលើ លិខិតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានផ្ញើទៅកាន់សមភាគីអ៊ីស្រាអែល ដោយជំរុញឱ្យអ៊ីស្រាអែល កែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន នូវសំបុត្រដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសលោក Antony...
បេរ៉ាត់/ហ្គាហ្សា៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានបន្តការវាយលុកនៅក្នុងប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្តឆ្ពោះទៅមុខជាមួយនឹងគោលដៅ យោធារបស់ខ្លួននៅលើរណសិរ្សទាំង២ ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធប់ទៅលើកណ្តាលទីក្រុងបេរ៉ាត់ ដោយសំដៅទៅលោក Wafiq Safa ប្រធានអង្គភាពទំនាក់ទំនង និងសម្របសម្រួលរបស់ក្រុមហេសបូឡាហ៍ ។ ការវាយប្រហារនេះបានបណ្តាលឱ្យ មនុស្សស្លាប់តិចបំផុតចំនួន២២នាក់...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់សាលា Kafr Qasem ដែលបានជម្លៀសប្រជាជន នៅភាគខាងលិចទីក្រុងហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល...