សៀមរាប៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ បើតាមការប្រកាសរបស់គ្រឹះស្ថានអង្គរ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧ ៨៧៧ ៤១៨ដុល្លារ បើធៀបនឹង៦ខែ ឆ្នាំ២០២២ កើនឡើង ៦៣៨,៧១ភាគរយ ។ ចំណែក ក្នុងខែមិថុនា ទើបតែកន្លងផុតទៅនេះ បានទទួលចំណូលចំនួន ១ ៨១១ ៥៨៩ដុល្លារ ៕