ព័ត៌មានអន្តរជាតិ
រុស្ស៊ី រិះគន់ការទាមទាររបស់អាមេរិកថា មិនអាចទទួលយកបាន ក្នុងតំបន់អាក់ទិក
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍ជាតិ របស់ខ្លួននៅក្នុងតំបន់អាកទិក ចំពេលមានការប៉ុនប៉ង “មិនអាចទទួលយកបាន” របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកការទាមទារទឹកដីរបស់ខ្លួន ជាឯកតោភាគីនៅក្នុងតំបន់អាកទិក។ លោក Grigory Karasin ប្រធានគណៈកម្មាធិការក្រុមប្រឹក្សា សហព័ន្ធទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងនៅពេលឆ្លើយសំណួរអំពីថាតើ ការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបប្រកាសនាពេលថ្មីៗនេះថា “យើងបានចាត់វិធានការ...