បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ កំពុងត្រៀមផែនការវាយប្រហារបន្ថែមទៀតទៅលើតំបន់ Crimea ក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះនេះ បើយោងតាមការបញ្ជាក់ដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អ៊ុយក្រែន ដែលហៅកាត់ថា GUR លោក Kirill Budanov ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នងស្រុក ITV លោក Budanov បានអះអាងថា៖ មនុស្សជាច្រើននៅឧបទ្វីបនេះដែលកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះការវិលត្រឡប់មកវិញ នៃការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយបញ្ជាក់ទៀតថារដ្ឋាភិបាលក្រុងកៀវ ត្រូវការបង្កើនទំនុកចិត្តពីសំណាក់ពលរដ្ឋទាំងនោះ។ លោកបន្តថា៖នោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ណាស់ដែលនេះពាក់ព័ន្ធនឹងការតស៊ូក្នុងទឹកដីដែលកាន់កាប់ជាបណ្ដោះអាសន្នដោយរុស្សី...
បរទេស៖ ក្រុមមន្ត្រីយោធារបស់អាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានថ្លែងប្រាប់ទៅកាន់បណ្តាញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាកងទ័ពអ៊ុយក្រែនគួរតែបញ្ចប់ប្រតិបត្តិការវាយប្រហារទៅលើតំបន់ Crimea និងងាកមកផ្តោតសំខាន់លើការបំបែកតំបន់ការពាររបស់រុស្សីវិញល្អជាង។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែន បានបើកការវាយប្រហារទៅលើតំបន់ Crimea ជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនបានទទួលលទ្ធផលជោគជ័យ ឬមានប្រយោជន៍អ្វីនោះទេទោះបីជាការវាយប្រហារនោះបានហោះសំដៅចំស្ពានឬគោលដៅផ្សេងទៀតក្តី។ មន្ត្រីការពារជាតិជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ CNN ទៀតថា យុទ្ធសាស្ត្រនៃការវាយប្រហារយ៉ាងជ្រៅនេះបានធ្វើឱ្យប្រជាជនរុស្ស៊ី បាត់បង់តុល្យភាពបន្តិច ប៉ុន្តែវាមិនបានធ្វើអ្វីដែលសម្រេចបានឡើយហើយវាប្រហែលជាប្រសើរជាងប្រសិនបើអ៊ុយក្រែន ងាកមកផ្តោតតែទៅលើប្រតិបត្តិការវាយបករបស់ខ្លួនវិញ។ គួរឲ្យដឹងដែរថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន តាំងតែពីខែមិថុនានោះទោះបីជាយ៉ាងណាក៏ដោយ...
បរទេស៖យោងតាមការប្រកាស ដោយក្រសួងការពារជាតិនៃ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសឧទ្ធម្ភាគចក្ររបស់រុស្សី មួយគ្រឿងប្រភេទ Mi-28 បានជួយឧប្បទ្ទេវហេតុធ្លាក់ នៅភាគខាងជើងនៃតំបន់ Crimea ហើយពីឡុតទាំង២នាក់ បានបាត់បង់ជីវិតដូចគ្នា។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដេរថាឧទ្ធម្ភាគចក្រ បានធ្លាក់នៅក្នុងពេលនៃ ការហ្វឹកហាត់ការហោះហើរ និងមិនមានអាវុធបំពាក់ ក្នុងពេលប្រតិបត្តិការនោះទេហើយ ក៏មិនបានប៉ះពាល់ដល់អគារ ឬអ្នកណាម្នាក់នៅខាងក្រោមនោះដែរ ក្នុងហេតុការណ៍នេះ។ ក្រសួងការពារជាតិរុស្សី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សូរសម្លេងផ្ទុះមួយបានលាន់លឺ ពេញភាគខាងជើងនៃតំបន់ Crimea គឺជាការផ្ទុះទីតាំងស្តុកមីស៊ីល ដ៏ធំមួយរបស់ប្រទេសរុស្សី ។ ការអះអាងដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែន បានឲ្យដឹងទៀតថា មីស៊ីលរបស់រុស្សីដែលកំពុងត្រូវបាន ដឹកជញ្ជូនតាមផ្លូវដែកក្នុងតំបន់ Crimea ត្រូវបានរងការវាយប្រហារដោយ កងកម្លាំងដ្រូនរបស់អ៊ុយក្រែន ។ ក្រសួងការពារជាតិរបស់អ៊ុយក្រែន ក៏បានថ្លែងទៀតថា៖ ហេតុការណ៍ផ្ទុះលើកនេះគឺជា...
បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកជាក់ស្តែងគឺ មិនបានធ្វើការរារាំងអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុរបស់ពួកគេ ដើម្បីវាយប្រហារទៅលើទឹកដី របស់រុស្សីឬតំបន់ Crimea។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត The Wall Street Journal លោក Kuleba បានពណ៍ថាតំបន់ Crimea ដែលបានធ្វើបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៤...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទត្រូវបានគេដឹងថា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើស្ពានក្នុងតំបន់ Crimea ដែលជាស្ពានបានទទួល រងការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែននាពេលកន្លងមក និងបានជួបជាមួយនឹងក្រុមកម្មករសំណង់ ព្រមទាំងបានបើកបររថយន្តដោយខ្លួនឯង ទៅកាន់ទីតាំងរងការបំផ្លិចបំផ្លាញនោះទៀតផង។ រុស្សីបានហៅការវាយប្រហារ មកលើទីតាំងស្ពានដ៏សំខាន់ ដែលតភ្ជាប់រវាងដែនដី របស់រុស្សីទៅកាន់តំបន់ Crimea លើកនោះថា គឺជាផែនការភេវរកម្មហើយហេតុការណ៍នេះ បានកើតឡើងតាំងតែពីដើមខែតុលាមកម្ល៉េះខណៈដែលបច្ចុប្បន្នរុស្សី...
បរទេស៖ អតីតមេបញ្ជាការ យោធាអាមេរិកលោក Ben Hodges កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មាន The Newsweek ថាអ៊ុយក្រែនអាចមាន សមត្ថភាពក្នុងការត្រឡប់យក តំបន់ Crimea មកកាន់កាន់និងគ្រប់គ្រងវិញ បានពីរុស្សីដោយប្រើប្រាស់ ពេលវេលាយ៉ាងហោចណាស់១ឆ្នាំ។ លោក Hodges ដែលជាអ្នកជំនាញ ខាងសម្របសម្រួល នៅឯមជ្ឈមណ្ឌលវិភាគ...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលទីក្រុងគៀវបានចេញការប្រកាសព្រមានឲ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ Crimea នូវអ្វីដែលខ្លួនបានហៅថា ជាចំណាត់ការក្នុងការចូលកាន់កាប់ទឹកដីនេះឡើងវិញ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ឲ្យ ពលរដ្ឋក្នុងតំបន់គួរស្វែងរកជំរកជ្រកនិងភៀសខ្លួនពី ការវាយប្រហារគ្នារវាងយោធាអ៊ុយក្រែននិងរុស្សី ក្នុងពេលប្រតិបត្តិការលើកនេះ ហើយជាពិសេសគឺការស្តុក អាហារការឧបករណ៍ចាំបាច់ផង។ ការព្រមាននេះត្រូវបានធ្វើឡើង ដោយទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky តាំងតែពីថ្ងៃចន្ទ ដោយបុរសរូបនេះ បានអះអាងាថា នឹងវាយត្រឡប់យកតំបន់ Crimea...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។ ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក...