ព័ត៌មានជាតិ
បរិមាណត្រីនាគ ក្នុងតំបន់ស្ទឹងអារ៉ែង បន្តធ្លាក់ចុះជាលំដាប់ ដោយសារការរំខាន និងបាត់បង់ជម្រក
ភ្នំពេញ៖ បច្ចុប្បន្ននេះ បរិមាណត្រីនាគ បានបន្តធ្លាក់ចុះជាលំដាប់ បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយ ហើយការធ្លាក់ចុះនេះដោយសារមានការរំខាន និងការបាត់បង់ទីជម្រក ព្រមទាំងមានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វាថែមទៀតផង ។ យោងតាមហ្វេសប៊ុក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នាថ្ងៃទី២២ មករា បានឲ្យដឹងថា «ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus)...