ព័ត៌មានអន្តរជាតិ
ត្រីបាឡែន បុកពន្លិចលិចទូកនេសាទ១គ្រឿង នៅដែនសមុទ្រ របស់ប្រទេសអូស្ត្រាលី
ស៊ីដនី ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរបានបញ្ជាក់ថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសអូស្ត្រាលី ក្រោយពីមានសត្វត្រីបាឡែន១ក្បាល បានវាយប្រហារមកលើទូករបស់ពួកគេ នៅក្នុងអំឡុងពេលកំពុងធ្វើការនេសាទ ។ ប៉ូលិសបានលើកឡើងថា បុរសម្នាក់ត្រូវបានស្រង់ចេញ ពីទឹកមកដោយមានអាការៈសន្លប់ចេញពីឆក Botany Bay...