ព័ត៌មានអន្តរជាតិ
លោក Scholz៖ សម័យកាលថាមពលហ្វូស៊ីលឥន្ធនៈ ឈានចូលមកដល់ ទីបញ្ចប់ហើយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអះអាងថា សម័យកាលនៃឥន្ធនៈហ្វូស៊ីល នៅក្នុងទិន្នផលថាមពលពិភពលោក គឺជិតដល់ទីបញ្ចប់ហើយ ដោយបន្ថែមថាប្រទេសរបស់លោកមានគោលបំណងផលិតថាមពលអគ្គិសនីចំនួន ៨០ភាគរយ ពីប្រភពកកើតឡើងវិញនៅឆ្នាំ ២០៣០ខាងមុខនេះប៉ុណ្ណោះ ។ ឧស្សាហកម្មអាល្លឺម៉ង់អស់ជាច្រើន ទសវត្សរ៍បានពឹងផ្អែកលើឧស្ម័នរុស្ស៊ី ដែលមានតំលៃថោកសមរម្យ និងក្នុងកម្រិតប្រេងតិចជាងប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការផ្ទុះឡើងនៃ ជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ...