ព័ត៌មានជាតិ
ប្រទះឃើញ ថាសលោហៈ នៅប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈ កប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ បើតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២សង់ទីម៉ែត្រ ជម្រៅបាតថាស ៣សង់ទីម៉ែត្រ ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់ កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ...