ព័ត៌មានជាតិ
ក្រសួងការងារ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយស្តីពី«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយការប្រកាសដាក់ឱ្យអនុវត្តលើគម្រោងទាំងពីរនេះដោយសម្តេចមហាបវរធិបតី ហ៊ុន...