បរទេស៖ ជនរងគ្រោះបីនាក់ក្នុងភ្លើងឆេះស្លាប់ នៅក្នុងសណ្ឋាគារនៅជិតផ្លូវ Khao San ក្នុងទីក្រុងបាងកក ត្រូវបានគេកំណត់អត្តសញ្ញាណ រួមទាំងស្ត្រីជនជាតិប្រេស៊ីលដែលមិត្តប្រុស បានស្នើរសុំនាងកាលពីសប្តាហ៍មុនផងដែរ ខណៈដែលអាជ្ញាធរទេសចរណ៍ កំពុងរៀបចំសំណង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជនរងគ្រោះទាំងបីដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅសណ្ឋាគារ The Ember នៅផ្លូវ...
បរទេស ៖ ស្ត្រី២០នាក់ មកពីប្រទេសផ្សេងៗ ត្រូវបានចាប់ខ្លួន នៅទីប្រជុំជនឆ្នេរប៉ាតាយ៉ា នៅថ្ងៃសុក្រនេះ ពីបទចោទថា ផ្តល់សេវាផ្លូវភេទ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការប្តឹងពីសំណាក់អ្នកស្រុក និងអ្នកទេសចរអំពីស្ត្រីបរទេសមួយក្រុម ឈរនៅតាមកន្លែងផ្សេងៗតាមឆ្នេរ និងសុំរួមភេទដើម្បីលុយ ដែលទង្វើនេះរំខានដល់សន្តិភាពសាធារណៈ។ នេះបើតាមការឲ្យដឹងពីលោកវីរសេនីយ៍...
បាងកក ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ នៅថ្ងៃពុធនេះបានអនុម័តលើវិធានការគាំទ្របំណុល បូករួមទាំងការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះបន្ទុកបំណុលគ្រួសារ ។ លោកស្រីបានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយថា វិធានការនេះនឹងជួយអ្នកខ្ចីបុល លក់រាយ និងអាជីវកម្មខ្នាតតូច ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira...
បរទេស៖ សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ លោក ប្រាយុទ្ធ សិរិផានិច បានស្ថិតនៅក្នុងការផ្តោត ជាសាធារណៈបន្ទាប់ពីសំណើរបស់លោក ក្នុងការធ្វើវិសោធនកម្មច្បាប់ គ្រប់គ្រងក្រសួងការពារជាតិ ក្នុងគោលបំណងកាត់បន្ថយអំណាច របស់យោធាក្នុងការធ្វើរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីស្នើច្បាប់របស់លោក Prayuth គឺមួយក្នុងចំណោមសេចក្តីស្នើច្បាប់ចំនួនបី ដែលពីរផ្សេងទៀតត្រូវបាន...
បរទេស៖ លោក Sakda Noppasit ឪពុករបស់សមាជិកសភាបក្សប្រជាជន គឺលោកស្រី Wannida Noppasit ត្រូវបានគេបាញ់ប្រហារបណ្តាលឱ្យរបួសធ្ងន់ ពេលចាកចេញពីភោជនីយដ្ឋានមួយក្នុងស្រុក Muang កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Wannida...
បរទេស ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា វត្តពុទ្ធសាសនាមួយក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរ បានរកឃើញ សាកសពជាង ៤០សាកសព នៅលើទីតាំងដែលត្រូវបានគេអះអាងថា បានប្រើសម្រាប់ការអនុវត្តសមាធិ ។ យោងតាមសារព័ត៌មាន CBS News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន AFP...
បរទេស៖ ប៉ូលីសនៅផ្លូវហាយវេក្នុងតំបន់ បានស្ទាក់ចាប់អ្នកជិះម៉ូតូតាមដងផ្លូវចំនួន ៤០០នាក់ និងផាកពិន័យចំនួន ៧២ នាក់ពីបទបំពានច្បាប់ចរាចរណ៍ ខណៈដែលអ្នកជិះម៉ូតូជំទង់រាប់ពាន់នាក់ ធ្វើដំណើរកំសាន្តរដូវរងារ ឬ ចុះ Trip ទៅកាន់ខេត្តភាគខាងជើង ភាគខាងក្រោមនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា...
បរទេស៖ ពលរដ្ឋថៃ ដែលមានវ័យចំណាស់ចំនួន ៤លាននាក់នឹងទទួលបានប្រាក់ ១០.០០០បាត ស្មើនឹង ២៨៩ ដុល្លារ ជាសាច់ប្រាក់នៅចុងខែមករា ខាងមុខ នៅមុនពេលបុណ្យចូលឆ្នាំថ្មី ដែលជាផ្នែកនៃគម្រោងចែកកាបូបឌីជីថលរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ ១៤ ពាន់លានដុល្លារ...
បរទេស៖ លោក ជូសាក់ សិរីនីល (Chousak Sirinil) រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីបាននិយាយថា គណបក្សភឿថៃដែលកំពុងកាន់អំណាចរំពឹងថា នឹងដាក់សំណើច្បាប់លើកលែងទោសដល់សភា រួមជាមួយនឹងកំណែផ្សេងទៀតពីគណបក្សផ្សេងទៀតនៅថ្ងៃទី១២ ខែធ្នូ នៅពេលដែលកិច្ចប្រជុំសភាបន្ទាប់ចាប់ផ្តើម។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ជូសាក់ អ្នកជំនាញច្បាប់របស់គណបក្សភឿថៃ...
បរទេស៖ បុរសជនជាតិជប៉ុនពីរនាក់ ដែលជាប់ចោទពីបទចាប់ជំរិត ទារប្រាក់ពីជនជាតិជប៉ុនដូចគ្នា មុនពេលវាយដំលើរាងកាយ និងបង្ខំឱ្យជនរងគ្រោះស៊ីលាមក គឺត្រូវបានប៉ូលីសរបស់ប្រទេសថៃចាប់ខ្លួន នៅរមណីយដ្ឋានមួយក្នុងខេត្ត Chon Buri ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេអះអាងថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មជប៉ុនមួយឈ្មោះ យ៉ាគូហ្សា...