ព័ត៌មានអន្តរជាតិ
ថៃ និងអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមផ្សះផ្សាការទូត ជាមួយគ្នាឡើងវិញ ក្រោយពីជម្លោះជុំវិញការ លួចគ្រឿងអលង្ការ កាលពីជិតបីទសវត្សរ៍មុន
បរទេស៖ ប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នា ដើម្បីផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីជម្លោះជុំវិញការលួចគ្រឿងអលង្ការជិតបីទសវត្សរ៍មុន ដែលបាននាំឱ្យរដ្ឋឈូងសមុទ្រមួយនេះទម្លាក់ទំនាក់ទំនងជាមួយថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងនាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha បានយល់ព្រមលើការតែងតាំងឯកអគ្គរដ្ឋទូត...