ព័ត៌មានជាតិ
ក្រសួងបរិស្ថាន៖ បច្ចុប្បន្នជ្រូកពោនកំពុងរងគ្រោះ ដោយពលរដ្ឋមួយចំនួនជឿថា ខ្លាញ់របស់វាអាចយកធ្វើថ្នាំបុរាណ (Video)
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ជ្រូកពោន ឬជ្រូកព្រុល បច្ចុប្បន្នកំពុងរងគ្រោះដោយការបរបាញ់ ដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារប្រជាពលរដ្ឋមួយចំនួនជឿថា ខ្លាញ់វាអាចយកធ្វើថ្នាំបុរាណ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ...