ព័ត៌មានអន្តរជាតិ
អគ្គរដ្ឋទូតរុស្ស៊ីនិយាយថា ទណ្ឌកម្មអាមេរិក គឺជាឧបសគ្គធំបំផុតនៃ ការកសាងប្រទេសស៊ីរីឡើងវិញ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសស៊ីរីលោក Alexander Efimov បានថ្លែងថាទណ្ឌកម្មអាមេរិក ទៅលើប្រទេសស៊ីរីគឺជាឧបសគ្គដ៏ធំបំផុត នៅក្នុងប្រទេសដែលហែកហួរ ទៅដោយសង្គ្រាមមួយនេះ ក្នុងការកសាងប្រទេសឡើងវិញ ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង តាមរយៈបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោក Efimov បានបន្តទៀតថា ការស្តារប្រទេសឡើងវិញនិងទំនាក់ទំនង រវាងស៊ីរីនិងបណ្តាប្រទេសនៅអារ៉ាប់ កំពុងដំណើរការប៉ុន្តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅបន្តជាប់គាំងនៅឡើយ ដោយសារតែទណ្ឌកម្មរបស់អាមេរិក។...