ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ប្រកាសមិនទទួលស្គាល់ ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងរុស្ស៉ីនោះទេ
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់មិនទទួលស្គាល់ “ទណ្ឌកម្មឯកតោភាគី” ប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ក្នុងនាមជាប្រទេស ដែលមានគោលដៅដាក់ទណ្ឌកម្ម ឯកតោភាគីអស់រយៈពេលជាច្រើនឆ្នាំ អ៊ីរ៉ង់មិនអាចទទួលស្គាល់ ការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ...