ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចសេតវិមាន នៅខែក្រោយ
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងធ្វើដំណើរទស្សនកិច្ចសេតវិមាន នៅថ្ងៃទី២១ ខែឧសភា ដើម្បីធ្វើការពិភាក្សាគ្នាជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បង្ហាញឲ្យឃើញនូវ សម្ពន្ធភាពដ៏រឹងមាំដូចដែក រវាងប្រទេសទាំងពីរ នេះបើតាមការនិយាយរបស់សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយប្រាប់យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន ទងន្ទឹងរង់ចាំធ្វើការងារ...