ព័ត៌មានជាតិ
ត្រឹមពេល៤ខែ ដើមឆ្នាំ២០២៤ ចំណូលពីការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ បានជាង ១៩លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ (គ.ស.អ) បានប្រកាសថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានជាង១៩លានដុល្លារ ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៤ ដែលចំនួននេះ មានការកើនឡើងជាង៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។ របាយការណ៍បន្តថា ក្នុងរយៈពេល៤ខែនេះ ចំនួនភ្ញៀវទេសចរបរទេសសរុប ៤២១ ៣៧៩នាក់ មានការកើនឡើង៤០,៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលនាំឲ្យទទួលបានចំណូលសរុប ១៩ ៩១៧...