ព័ត៌មានអន្តរជាតិ
អ្នកទោសនយោបាយ នៅមីយ៉ាន់ម៉ា ត្រូវបានសួរចម្លើយជាមួយ នឹងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ
តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។...