ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង ជំរុញឲ្យកែប្រែច្បាប់ យោធា
បរទេស៖ សមាជិកសភានៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញឲ្យធ្វើការកំណែទម្រង់អំណាចច្បាប់របស់យោធា ក្រោយទាហានស្រីមួយរូប ដែលរងការរំលោភបំពានផ្លូវភេទ បានធ្វើអត្តឃាត បង្កឲ្យមានការរិះគន់សារជាថ្មី ចំពោះការគ្រប់គ្រងរបស់យោធាលើឧក្រិដ្ឋកម្មផ្លូវភេទ។ ទាហានកងទ័ពអាកាសមួយរូប ដែលគេស្គាល់នាមត្រកូលនាងថា Lee បានធ្វើអត្តឃាតកាលពីខែមុន ក្រោយត្រូវអ្នករួមការងារជាមួយគ្នាធ្វើបាប ហើយក្រុមគ្រួសាររបស់នាងបាននិយាយថា នាងបានរាយការណ៍ពីរឿងនោះ និងស្វះស្វែងសុំជំនួយ ប៉ុន្តែកងទ័ពអាកាសបានត្រឹមតែព្យាយាមលាក់បាំង និងគម្រាមមិនឲ្យនាងនិយាយ។ មេបញ្ជាការកងទ័ពអាកាស លោក Lee...