ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអាមេរិក បង្កើតលក្ខណ្ឌឱ្យអ៊ុយក្រែន ដើម្បីវាយប្រហារទៅលើ ទាហានកូរ៉េខាងជើង
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំងអ៊ុយក្រែនគួរតែ វាយប្រហារទាហានកូរ៉េខាងជើង “ប្រសិនបើពួកគេឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន” ដោយលោកបានអត្ថាធិប្បាយលើការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន ទៅដាក់ពង្រាយជាមួយយោធារុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានអះអាងនៅសប្តាហ៍នេះថា ទាហានប្រហែល ១០.០០០ នាក់មកពីកូរ៉េខាងជើងបាន មកដល់ប្រទេសរុស្ស៊ីហើយ។...