បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការ អំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញនេះផងដែរលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group...
ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។ ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា យោធារុស្ស៊ីបានសម្លាប់ទាហានស៊ីឈ្នួល រាប់សិបនាក់ ក្នុងប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ប្រកបដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរុស្ស៊ី បានទៅដល់ចំណុច ដាក់ពង្រាយទាហានស៊ីឈ្នួល ក្នុងតំបន់ Kharkov ។ សេចក្តីថ្លែងការណ៍...
បរទេស៖ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃច័ន្ទថា កន្លែងប្រើប្រាស់ដោយ “កងពលបរទេស” របស់អ៊ុយក្រែននៅតំបន់ Donbass ត្រូវបានគេកំណត់គោលដៅនៅក្នុងការ វាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ទាហានស៊ីឈ្នួលរហូតដល់ ២៥០ នាក់ និងបានបំផ្លាញរថយន្តយោធាមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិរុស្ស៊ីថា “ចំណុចដាក់ពង្រាយទាហានស៊ីឈ្នួល បណ្ដោះអាសន្ននៃអ្វីដែលហៅថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការកោះហៅអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអង់គ្លេសមកធ្វើការ សាកសួរជុំវិញបញ្ហានៃ ការស្លាប់ទាហានស៊ីឈ្នួល ជនជាតិអង់គ្លេសលោក Paul Urey នៅក្នុងតំបន់ Donetsk ដែលជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។ លោកស្រី Truss បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរុស្សីត្រូវតែចេញមុខ មកទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់លោក Urey...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការវាយប្រហារ តាមអាកាសលើកន្លែងហ្វឹកហ្វឺន យោធាអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ គឺបានបណ្តាលឱ្យស្លាប់ “ទាហានស៊ីឈ្នួលបរទេសរហូតដល់ ១៨០ នាក់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហាមអាកាសដែលធ្វើឡើងដោយប្រើប្រាស់ “អាវុធរយៈបាញ់ចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់” បានកំណត់គោលដៅ...