ព័ត៌មានអន្តរជាតិ
ទាហានអ៊ីស្រាអែល វាយលុកចូលមន្ទីរពេទ្យដ៏ធំបំផុតនៅហ្គាហ្សា ក្រោយទទួលព័ត៌មានចារកម្មដ៏គួរឱ្យទុកចិត្ត
បរទេស៖ ទាហានអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានវាយលុកចូលមន្ទីរពេទ្យ Al Nasser នៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាកន្លែងថែទាំសុខភាពដ៏ធំបំផុតដែលនៅតែដំណើរការនៅក្នុងរង្វង់ដែលឡោមព័ទ្ធ, នេះបើយោងតាមការឱ្យដឹងទាំងពីខាងយោធាអ៊ីស្រាអែល និងមន្ត្រីមកពីក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញតាមរយៈអ្នកនាំពាក្យរបស់ខ្លួនគឺលោក Daniel Hagari ថា ខ្លួនបានទទួល ព័ត៌មាន...