ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការកំណត់ថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ” ជាការបំផុសចលនាចិញ្ចឹមត្រី ដើម្បីធានាសន្ដិសុខស្បៀង
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ”ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រី ធានាការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកសិផលនៅលើទីផ្សារ។ ការថ្លែងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម...