ព័ត៌មានអន្តរជាតិ
ភាគីជម្លោះនៅស៊ូដង់ ចាប់ផ្ដើមអនុវត្ដបទឈប់បាញ់ ៧២ម៉ោង ប៉ុន្ដែស្នូរកាំភ្លើងបន្ដលាន់លឺ ពាសពេញទីក្រុងកាធុម
កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រកាសកាលពីថ្ងៃអង្គារថា បទឈប់បាញ់ថ្មីរយៈពេល ៧២ម៉ោងបានចូលជាធរមាន ទោះបីជាមានការបាញ់កាំភ្លើងជាបន្តបន្ទាប់នៅទីក្រុង កាធុម និងភាគីសង្រ្គាមទាំងពីរបាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ក៏ដោយ។ អ្នកនាំពាក្យកងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងគោលបំណងមនុស្សធម៌ ហើយក្នុងលក្ខខណ្ឌថា “ពួកឧទ្ទាមប្តេជ្ញាបញ្ឈប់រាល់អរិភាព និងគោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការបន្ត”។...